ផ្អាកចរាចរណ៍ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១~៤២ ស្ថិតនៅស្រុកគងពិសី

ខេត្តកំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានជូនដំណឹងស្តីពី ការផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន តាមកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១~៤២ ស្ថិតនៅក្នុងភូមិព្រៃនុប ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយសារជំនន់ទឹកភ្លៀង ជន់លិចផ្លូវ មិនអាចឲ្យយានយន្ត ធ្វើដំណើរឆ្លងកាត់បាន..។

ដោយឡែក កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ លោក វ៉ី សំណាង អភិបាល នៃគណៈបានខេត្តកំពង់ស្ពឺ បានដឹកនាំ កម្លាំងជំនាញពាក់ព័ន្ធចុះជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងស្ថិតក្នុងភូមិសាស្រ្តស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជំនន់ទឹកភ្លៀងនេះ សូមសាធារណជន ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៣ សូមរកផ្លូវវៀងតាមផ្លូវជាតិលេខ២ ឬតាមបណ្ដោយផ្លូវជាតិលេខ៤១សិន ដោយសារជំនន់ទឹកភ្លៀង បានបង្កការជនលិចផ្លូវជាតិលេខ៣ ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ៤៦~៤៨..៕

អត្ថបទដែលជាប់ទាក់ទង