នារីម្នាក់បើករថយន្ត Lamborghini ពណ៌ក្រហម បុករទេះអេតចាយ បណ្ដាលឲ្យម្ចាស់រទេះរបួសធ្ងន់

រាជធានីភ្នំពេញ ៖ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង រវាងរថយន្ត Lamborghini URUS ពណ៌ក្រហមមួយគ្រឿង បើកបរដោយនារីម្នាក់ បានបុករទេះអេតចាយ បណ្ដាលអោយម្ចាស់រទេះ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ០០:៥០នាទីយប់រំលងអាធ្រាតឈានចូល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ២៧១ សង្កាត់ បឹងទំពូនទី១ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបង្ក ក៏បានបើកចេញពីកន្លែងកើតហេតុ រួចបើកចូលក្នុងផ្ទះវីឡាបាត់ស្រមោលឈឹង ដោយបន្សល់ទុក តែរទេះអេតចាយ និងជនរងគ្រោះ នៅនឹងកន្លែង ហើយក្រោយមក ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង