ហេតុអ្វីបានជាជំងឺដាច់ សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតឡើងនៅក្នុងបន្ទប់ទឹក?

ហេតុអ្វីបានជាជំងឺដាច់ សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតឡើងនៅក្នុងបន្ទប់ទឹក?

ជារឿយៗជំងឺដាច់សរសៃឈាមខួរក្បាល ច្រើនកើតមាននៅក្នុងបន្ទប់ទឹក ពីព្រោះនៅពេលយើងចូលបន្ទប់ទឹក យើងស្រោចទឹកលើក្បាល និងសក់មុនគេ វាជារឿងដែលយើងនឹកស្មានមិនដល់  ហើយនេះ គឺជាទម្លាប់ខុសឆ្គងដល់សុខភាព..។

អ្នកជំនាញ បានឲ្យដឹងថា ពេលចូលងូតទឹក ការស្រោចទឹកពីក្បាលមុនដំបូងគេបែបនេះ ឈាមនឹងស្ទុះឡើងទៅក្បាលយ៉ាងលឿន ហើយសរសៃឈាម អាចនឹងដាច់នៅពេលនោះ។ ជាលទ្ធផល ការដាច់សរសៃឈាមខួរក្បាលកើតឡើងហើយ បន្ទាប់មកអ្នកជម្ងឺនឹងដួលទៅលើឥដ្ឋ។

យោងតាមការសិក្សាជាច្រើន នៅជុំវិញពិភពលោក ករណី នៃការស្លាប់ ឬខ្វិនដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងអំឡុងពេលងូតទឹក គឺកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

យោងតាមវេជ្ជបណ្ឌិត សំរាប់យើងរាល់គ្នា ដែលកំពុងប្រឈមទៅនឹងជម្ងឺនេះ គួរតែងូតទឹកដោយអនុវត្តតាមវិធីសាស្ត្រមួយចំនួន ដែលណែនាំដោយគ្រូពេទ្យ របស់ខ្លួន។

បើ​អ្នកមិនងូត​ទឹក​ តាមការណែនាំគ្រូពេទ្យទេនោះ និងមានហនិភ័យខ្ពស់ ប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាល កំឡុងពេលងូតទឹកមិនខាន។ ដូច្នេះអ្នកមិនគួស្រោចទឹកដាក់ក្បាល និង​សក់​មុន​ដំបូង ពេល​ចូលងូតទឹក​នោះទេ ដោយសារតែឈាម ដែលរត់ក្នុងរាងកាយ របស់មនុស្សយើង គឺនៅសីតុណ្ហភាពជាក់លាក់មួយ ហើយសីតុណ្ហភាពរាងកាយរបស់មនុស្ស ត្រូវការពេលមួយរយៈ ដើម្បីសម្របទៅនឹងសីតុណ្ហភាពខាងក្រៅ ដែលរាងកាយបានប៉ះភ្លាមៗ ការស្រោចទឹកលើក្បាលមុនដំបូងគេ គឺបង្កើនល្បឿន នៃចរន្តឈាមរត់ទៅក្បាល ដូច្នេះហានិភ័យ នៃការដាច់សរសៃឈាមខួរក្បាល ក៏អាចកើតមានឡើង នៅពេលជាមួយគ្នានោះដែរ។

ការលើស​សម្ពាធ​ឈាម ​ក៏អាច​បណ្តាលឱ្យ ប្រេះសរសៃឈាម​ខួរក្បាល​តូចៗ បានដែរ។

អ្នកជំនាញសុខាភិបាល បញ្ជាក់ថា វិធីសាស្ត្រការងូតទឹក អោយបានត្រឹមត្រូវគឺ៖

ដំបូងត្រូវស្រោចជើង បន្ទាប់មកស្រោចយឺតៗ ដេញឡើងមកដល់ស្មា រួចហើយ អាចស្រោចដាក់មាត់ ខ្ពុលមាត់ផង នៅចុងបញ្ចប់នៃការងូតទឹក ចាំយើងស្រោចទឹកសម្អាតក្បាល និងសក់។

វិធីសាស្រ្តនេះ គួរតែត្រូវអនុវត្តសំរាប់អ្នក ដែលមានសម្ពាធឈាមខ្ពស់ មានកូលេស្តេរ៉ុលខ្ពស់ និងជំងឺឈឺក្បាលប្រកាំង។

សូមមេត្តា Share ឬចែករំលែកព័ត៌មាននេះ ជូនទៅដល់ឪពុកម្តាយចាស់ៗ និងសាច់ញាតិ របស់អ្នក៕

ប្រភព៖ Page Ate Sara, 3 Feb 2022.

អត្ថបទដែលជាប់ទាក់ទង