សូមអញ្ជើញកម្លាំងជំនាញ ចុះមកស៊ើបអង្កេត មន្ត្រីសមត្ថកិច្ច មានតួនាទីខ្ពស់ខ្លះ នៅខេត្តព្រះសីហនុ ផងទាន..!

រាជធានីភ្នំពេញ ៖ សូមសាធារណៈជន ចំណាំមុខ ឬមើលមុខឲ្យច្បាស់..! នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យមានឋានៈ ឧត្ដមសេនីទោ ម្នាក់ និងបក្ខពួក ៤នាក់ទៀត ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន..។

កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួននគរបាលជាឧត្ដមសេនីយ៍ទោម្នាក់ មានតួនាទីជា អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមនុស្ស ៤នាក់ទៀត បញ្ជូនទៅតុលាការផ្ដន្ទាទោស ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធ បញ្ហាគ្រឿងញៀន។

​ប្រភពព័ត៌មាន បានឱ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឃាត់ខ្លួនអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងមនុស្ស ៤នាក់ទៀត ដោយសង្ស័យមានជាប់ពាក់ព័ន្ធ បញ្ហាគ្រឿងញៀន។

ប្រភពបញ្ជាក់ថា ជនសង្ស័យ មានតួនាទីជា អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឈ្មោះ វ៉ាន់ កុសល មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ កាន់ជំនាញ ក៨។

ប្រភពព័ត៌មាន បន្ថែមថា ក្រោយឃាត់ខ្លួន មន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនសំណុំរឿងនេះទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីបន្តនីតិវិធី។

លោកឧត្តមសេនីយ៍ទោ អ៉ិន សុង អ្នកនាំពាក្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ថា ករណីនេះ មិនទាន់ច្បាស់នោះទេ លោកនឹងផ្ដល់ដំណឹងនាពេលក្រោយ..។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានឱ្យដឹង នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកាថា សំណុំរឿងនេះ ទេីបតែទទួលបាន ដូច្នេះ តំណាងអយ្យការ កំពុងចាត់លេីរឿងនេះ តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង