សមត្ថកិច្ចខេត្តរតនគិរី ឃាត់ខ្លួនបុរសម្នាក់ ករណីលួចខ្សែដៃ ទូរស័ព្ទនិងលុយ

ខេត្តមណ្ឌលគិរី៖​ សមត្ថកិច្ចខេត្តរតនគិរី​ បានឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣​ ក្នុងករណីលួច(ខ្សែដៃ ទូរស័ព្ទ និងលុយខ្មែរ) របស់ក្មេងស្រីចំនួន ៣នាក់ នៅខេត្តមណ្ឌលគិរី​។

សមត្ថកិច្ចឲ្យដឹងថា​ ជនសង្ស័យឈ្មោះ សួ ពិសិដ្ឋ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិ ជំពូវ័ន្ដ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។​

មន្ត្រីនគបាលខេត្តរតនគិរី បានឃាត់ខ្លួន​ ក្រោយពីស្រ្តីវ័យក្មេងទាំង ៣នាក់ប្រទះឃេីញ​ជនសង្ស័យ ​​ហេីយប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ភ្លាមៗ។

ដំណេីរនៃរឿង៖​ ក្មេងស្រីទាំង ៣នាក់មាន​មុខរបរ​ជាអ្នករត់​តុ​ អ្នក​ទាំង​០៣​ មាន​ទីលំនៅ​ភូមិ​អូរ​ស្ពាន​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​គិរី​ ពួកគាត់រៀប​រាប់​ថា​ ពួក​ខ្លួន​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បបួល​ទៅញាំអី​ នៅផ្ទះ​សំណាក់​ឈ្មោះ​ ម៉ាណែល​ តាម​រយៈ​មេការ ​របស់​ពួក​ខ្លួន​។ លុះពេល​ទៅ​ដល់​ ជនសង្ស័យ​ បាន​អោយ​ពួក​ខ្លួន​ ជួល​បន្ទប់​ផ្សេង​ៗគ្នា​ ស្រាប់តែ​មួយសន្ទុះ​ក្រោយ​មក​ពួក​ខ្លួន​ ក៏​បាន​បាត់​ទ្រព្យ​សម្បត្តិ​សម្ភារៈ​មាន​តម្លៃ​មួយ​ចំនួន​រួមមាន​៖
១- ទូរសព្ទ​ដៃ​មួយ​គ្រឿង​ ម៉ាក​ iphone 13 Promax ពណ៌​ខៀវ
២- លុយរៀល​ចំនួន​ ២៩០០០០៛​ (​ពីរសែន​ប្រាំបួន​ម៉ឺនរៀល​)​
៣- ខ្សែដៃ​ចំនួន​ ០១ខ្សែ​។

ក្រោយ​ពី​ធ្វើ​សកម្មភាព​​ លួច​យក​ទ្រព្យ​សម្បត្តិ​ ជនសង្ស័យ​បាន​គេចខ្លួន​បាត់​តែម្ដង​ លុះ​នៅថ្ងៃទី​០៩​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៣​ ពួក​គាត់​ទាំង ៣នាក់ ក៏​មកធ្វើ​ការ​នៅ​ខេត្ត​រតនគិរី​ ក៏​ប្រទះ​ឃេីញ​ជនសង្ស័យ​ នៅ​ខេត្ត​រតនគីរី​ ហេីយ​ក៏​ប្ដឹង​រាយការណ៍​ មក​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ និងឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីតែម្តង។

បច្ចុប្បន្ន កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបានលុង បានប្រគល់ ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ជូនអោយកម្លាំងជំនាញ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីចាត់ការនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង