ប្រកាសរកសាច់ញាតិ ឬបងប្អូនណា បាត់សមាជិកគ្រួសារដែរទេ?

ខេត្តតាកែវ ៖ អធិការដ្ឋាននគរបាលស្រុកទ្រាំង បានប្រកាសថា កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានស្រ្ដីម្នាក់បាន ជិះម៉ូតូ វង្វេង មកដល់ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ហើយអធិការដ្ឋាននគរបាលស្រុក ក៏បានសាកសួរ ព័ត៌មានពីគាត់ តែគាត់នៅតែមិនដឹង ថាខ្លួនគាត់ មកពីណាទៅណាទេ ( មានសតិមិនសូវល្អ )។

អាស្រ័យដូចបានជម្រាបជូន ខាងលើ បើបងប្អូន មហាជន ស្គាល់ពីអត្តសញ្ញាណ ឬក្រុមគ្រួសារសាច់ញាតិគាត់ អាចទំនាក់ទំនង មកទទួលគាត់ នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង
តាមរយៈលេខទូរស័ព្ទ: ☎️097 778 00 63៕

អត្ថបទដែលជាប់ទាក់ទង