អ្នកឧកញ៉ា ទៀ វិចិត្រ ជួយស្ត្រីឈឺធ្ងន់ម្នាក់ រស់នៅលើក្រុងកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ កាលពីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន  ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង បានជួបគ្រោះថ្នាក់ ដាច់ខ្សែអង្រឹងធ្លាក់មកក្រោម បណ្តាលអោយបាត់បង់ស្មារតី​ យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីខាងលើ ឈ្មោះ វុទ្ធ ពុទ្ធណាលីន អាយុ ២៣ឆ្នាំ រស់នៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង