អ្នកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះមនុស្ស៤នាក់ រួចពីសេចក្តីស្លាប់

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) សហការជាមួយសម្ថកិច្ច ទៅជួយសង្គ្រោះ ប្រជាពលេដ្ឋ លិចទូកកន្ទុយវែង ដឹកគឿងសំណង់ ០១គ្រឿង នៅលើលម្ហសមុទ្រ ត្រង់ចំណុចមុខផែរំដួល ចម្ងាយប្រមាណ ០១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាសន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

ក្រោយស្រង់ចេញពីទឹកសមុទ្រ ជនងគ្រោះ បញ្ជាក់ថា ទូកកន្ទុយវែងខាងលើ បានបើកចេញពីផែកោះព្រាប ក្រុងព្រះសីហនុ នៅម៉ោង ៤ និង៥០នាទីរសៀល លុះបើកទៅដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានភ្លៀងធ្លាក់ និងមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង បណ្ដាលឲ្យទូក លិចចូលទឹកសមុទ្រភ្លាមៗ។

ជនរងគ្រោះជិះលើទូក មានចំនួន ០៤នាក់ ហើយត្រូវបានក្រុមការងារ អូប័រល្បឿនលឿន របស់អ្នកឧកញ៉ា ទៀ វិចិត្រ សហការជាមួយ កម្លាំងសមត្ថកិច្ចនគរបាល បានជួយសង្គ្រោះ ជនរងគ្រោះ រួចផុតពីសេចក្តីស្លាប់ បានទាំងអស់ និងទាន់ពេលវេលា។
ជនរងគ្រោះទាំងនោះ មានឈ្មោះ៖
១- ឈ្មោះ សូត មីន អាយុ ៤០ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ មុខរបរ​ (អ្នកបើកទូកកន្ទុយវែង)
២- ឈ្មោះ មៅ សម្បត្តិ អាយុ ២៩ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងភ្លាំង ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្ត កំពត់ មុខរបរ កម្មករសំណង់ (អ្នករួម​ដំណើរ​)
៣- ឈ្មោះ ហាច ហ៊ីម អាយុ ៣២ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងភ្លាំង ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្ត កំពត់ មុខរបរ កម្មករសំណង់ (អ្នក​រួម​ដំណើរ​)
៤- ឈ្មោះ ស៊ីម យ៉ាត អាយុ ៣២ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង មុខរបរ ជាងជួលជុលទូរស័ព្ទ​ (អ្នក​រួម​ដំណើរ​)៕

អត្ថបទដែលជាប់ទាក់ទង