រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរទៅកម្សាន្ត ខេត្តមណ្ឌលគិរី ជាង៣ម៉ឺន២នាក់

ខេត្តមណ្ឌលគិរី ៖ របាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី បង្ហាញថា រយៈពេល០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ភ្ញៀវទេសចរ ដែលបានមកទស្សនាកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ក្នុងខេត្តមណ្ឌលគិរី សរុបប្រមាណ ៣២,១៧៧នាក់ គឺកើន ១,៥៣%(ប្រៀបធៀបឆ្នាំ២០២២= ៣១,៦៩១)។ ក្នុងនោះ ទេសចរជាតិ ប្រមាណ ៣១,៩១៩នាក់ កើន១, ៤០% (ឆ្នាំ២០២២= ៣១,៤៧៧នាក់)​។ ទេសចរបរទេស ប្រមាណ ២៥៨នាក់ គឺកើន ២០,០០% (ឆ្នាំ២០២២= ២១៥នាក់)។

ដោយឡែក ចំពោះសន្តិសុខ សណ្តាប់ធ្នាប់វិះ គឺមានភាពល្អប្រសេីរ៕

អត្ថបទដែលជាប់ទាក់ទង