អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយជីវិតពលរដ្ឋឈឺធ្ងន់ មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន  ជី.ធី.វី.ស៊ី (G.T.V.C) ឲ្យទៅទទួលយកប្រជាពលរដ្ឋម្នាក់ មានជំងឺលើសឈាម ដើម្បីដឹកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា អ្នកជំងឺរូបនេះ ឈ្មោះ ផល សុធា ភេទប្រុស អាយុ ៤៤ឆ្នាំ ស្នាក់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង