អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនស្ត្រីពោះធំរស់នៅលើកោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ កាលពីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ឲ្យទៅទទួលយកស្រ្តីមានផ្ទៃពោះម្នាក់ ដែលជាប្រជាពរដ្ឋ រស់នៅលើកោះរ៉ុងសន្លឹម ហើយឈឺពោះបម្រុងសម្រាលកូន  ដើម្បីដឹកយកមក សម្រាល ឬសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើ មានឈ្មោះ យ៉ូប ម៉ៃ អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង