សំណុំរឿងស្រីស្រស់ បើករថយន្តបុកបុរសម្នាក់ស្លាប់ ត្រូវបានតុលារ​ដោះលែង ឲ្យមានសេរីភាពវិញហើយ

រាជធានីភ្នំពេញ ៖ សំណុំរឿងស្រីស្រស់បើករថយន្ត បុកអ្នកដទៃ បណ្តាលឲ្យស្លាប់ ត្រូវបានតុលាការរាជធានីភ្នំពេញ ​ដោះលែង ឲ្យមានសេរីភាពវិញ បន្ទាប់ពីសងសំណងរដ្ឋប្បវេណីដល់ ក្រុមគ្រួសារ​ជនរងគ្រោះ  បញ្ចប់ដោយត្រឹមដកពាក្យបណ្តឹង។

សូមបញ្ជាក់ថា ស្ត្រីបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឈ្មោះ Chea Naka ជាតារាសម្តែងមានឈ្មោះល្បីគួរសម នៅលើបណ្តាញសង្គម ត្រូវបានតំណាងអយ្យការ បើកការស៊ើបសួរចប់សព្វគ្រប់នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ និងបានចេញដីកាសន្និដ្ឋានពីបទ បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាត​ព្វកិច្ច ដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោក បណ្តាលឲ្យស្លាប់អ្នកដទៃ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

អត្ថបទដែលជាប់ទាក់ទង