អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនភ្ញៀវទេសចរបរទេសម្នាក់ និងខ្មែរម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៣​ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ឱ្យទៅដឹកយកស្រ្តីម្នាក់ ជាភ្ញៀវទេសចរជនជាតិបរទេសម្នាក់ និងបុរសជនជាតិខ្មែរម្នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ចំណុចតំបន់ព្រែកតាសុខ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ឯខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីជនបរទេសរងគ្រោះ និងបុរសជនជាតិខ្មែរ ដែលជួបគ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះ បានរងរបួសធ្ងន់ធ្ងរ។

លោកបញ្ជាក់ថា ក្រោយទទួលដំណឹងពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង ភ្លាមៗ រូបលោក ក៏បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន G.T.V.C ឱ្យទៅទទួលយកជនរងគ្រោះទាំងពីរនាក់ មកសង្គ្រោះនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។

ជនរងគ្រោះទាំងពីរនាក់ មានឈ្មោះ

១- ឈ្មោះ Annone floer ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិបារាំង (រងរបួសបាក់ជើង)។

២- ឈ្មោះ អន់ វ៉ាឃីន ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ (រងរបួសត្រង់ចុងជើង)

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព បរួចក៏បាន បានបន្តដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន G.T.V.C របស់ អ្នកឧកញ៉ា ទៀ វិចិត្រ ដើម្បីនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ..៕

អត្ថបទដែលជាប់ទាក់ទង