សមត្ថកិច្ចស្រុកព្រៃនប់ បង្ក្រាបក្រុមចោរលូកហោប៉ៅ ក្នុងពិធីព្រះធម្មវនវាសី ចន្ទ មុនី និមន្តមកទេសនា នៅឃុំបិតត្រាំង

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានបង្រ្កាប និងឃាត់ខ្លួន ជនឆ្លៀតឳកាស លួចខ្សែករ លួចកាបូប និងលូកហោប៉ៅ របស់ជនរងគ្រោះ ក្នុងពិធី ព្រះធម្មវនវាសី ចន្ទ មុនី និមន្តមកទេសនា និងប្រោសព្រំសេរីមង្គល នៅស្រុកព្រៃនប់។

លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង៣០នាទី នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីលួចខ្សែករ លួចកាបូប និងលូកហោប៉ៅ បង្កដោយជនឆ្លៀតឱកាស ក្រុមចោដៃល្អិត ០១ក្រុម ក្នុងពិធីនិមន្តមកទេសនា និងប្រោសព្រំសេរីមង្គល របស់ព្រះធម្មវនវាសី ចន្ទ មុនី និងបក្ខពួក ច្រេីននាក់ទៀត (គេចខ្លួនបាត់) រួមមានឈ្មោះ៖
១- ឈ្មោះ ពេជ្រ លីលី ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រែកឡុង ឃុំព្រែកតា ស្រុកស្អាង ខេត្តកណ្ដាល។

២- ឈ្មោះ លក្ខណ ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ (បច្ចុប្បន្នរត់គេចខ្លួន)។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង ០២នាក់នេះ បានធ្វើសកម្មភាពលួចដោះខ្សែក របស់កូនក្មេង ឈ្មោះ មិត ពិសាល ភេទប្រុស ក្នុងបន្ទុកគ្រួសារ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ ក្រោយពីធ្វើសកម្មភាពរួច កម្លាំងនគរបាល ដែលបានយាមនៅគោលដៅ ក៏បានចុះបង្ក្រាបបានភ្លាមៗ។

៣- ឈ្មោះ កង ស្រីលក្ខណ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅឈូកវ៉ា១ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាព លូកដៃចូលក្នុងកាបូប របស់ជនរងគ្រោះ ដើម្បីលួចយកសម្ភារៈ ពេលកំពុងធ្វើសកម្មភាព កម្លាំង យាមនៅគោលដៅ បានចុះបង្ក្រាបភ្លាមៗតែម្ដង។

ចំពោះ វត្ថុតាងចាប់យកបានរួមមាន៖ ខ្សែក ផ្លាកទីនចំនួន ០១ខ្សែ (មានតំលៃ ២០០ដុល្លារ ជា របស់ជនរងគ្រោះ) និងទូរសព្ទដៃចំនួន ០១គ្រឿង ម៉ាក oppo ពណ៌ខៀវ (ជារបស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅកាន់តុលាការផ្តន្ទាទោស តាមនីតិវីធិច្បាប់៕ ដោយ ៖ សំ រ៉ា

អត្ថបទដែលជាប់ទាក់ទង