គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស២នាក់ នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖​ រថយន្តធុនធំបើកចុះចំណោតបែកកង់ក្រោយ​ ទាញចង្កូតបណ្តាលអោយក្រឡាប់លើទ្រូងផ្លូវ​ ស្លាប់នៅកន្លែង២នាក់
របួសស្រាល ០៣នាក់​ នៅវេលាម៉ោង០៨:២០នាទី ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២៣ នៅផ្លូវជាតិ ៦៧ចន្លោះគីឡូម៉ែត្រលេខ ១៣៧និង១៣៨ ស្ថិតភូមិពូលូ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចឲ្យដឹងថា​ រថយន្តខាងលេីបើកចុះចំណោតហេីយបែកកង់ក្រោយ​ ហេីយទាញចង្កូតបណ្តាលអោយក្រឡាប់លើទ្រូងផ្លូវ តែម្តង​ នៅក្នុងរថយន្តមានមនុស្សចំនួន ០៥នាក់ប្រុសទាំងអស់​ ស្លាប់ ០២នាក់ នៅនិងកន្លែងស្រាល ០៣នាក់។

រថយន្តជួបគ្រោះថ្នាក់នេះ គោលដៅចេញរថយន្តចេញពីខេត្តស្វាយរៀងដឹកដើមដំឡូង​ អោយគេនៅភូមិពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

១/អ្នកបើករថយន្តឈ្មោះនន់ ឈៀន ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិមុនីប្រឹក្សា ឃុំត្រល់ ស្រុករមាសហែក ខេត្តស្វាយរៀង រងរបួសស្រាល រថយន្តម៉ាកហ៊ីយ៉ានដាយប្រាំតោនពណ៍ទឹកប៊ិចពាក់ផ្លាកលេខភ្នំពេញ 3F.0095។

២/អ្នករួមដំណើរឈ្មោះ យ៉េន ខេន ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរសិករ រស់នៅភូមិជាមួយគ្នាខាងលើ (ស្លាប់) កន្លែងកើតហេតុ។

៣/អ្នករួមដំណើរឈ្មោះញ៉ ហាក់ ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែ មុខរបរកសិករ រស់នៅភូមិរមាសហែក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង (ស្លាប់)កន្លែងកើតហេតុ។

៤/អ្នករួមដំណើរឈ្មោះសែម រដ្ឋា ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរកសិក (រងរបួសស្រាល )រស់នៅភូមិមន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

៥/អ្នករួមដំណើរឈ្មោះ តុង ពេជ្រ អាុយ៣៦ឆ្នាំជនជាតិខ្មែររស់នភូមិពូរបែត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រងរបួសស្រាល។

សពជនរងគ្រោះទាំងពីត្រូវបានកម្លាំងជំនាញយើងប្រគលអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។​ បច្ចុប្បន្នមធ្យោបាយត្រូវបានកម្លាំងជំនាញយើងយកមករក្សារទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរិ៕

អត្ថបទដែលជាប់ទាក់ទង