លោក ជេត រតនៈ៖ ការបង្កើតទំនុកចិត្ត ជាមួយអតិថិជន គឺជាកត្តាដ៏សំខាន់នៅក្នុងពិភពជំនួញ នាពេលបច្ចុប្បន្ន

ខេត្តព្រះសីហនុ ៖ ម្ចាស់ហាងលក់ទូរសព្ទយីហោ ដុល្លារដុល្លារ ខេត្តព្រះសីហនុ កាលពីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងថា ការបង្កើតទំនុកចិត្តជាមួយអតិថិជន គឺជាកត្តាដ៏សំខាន់ នៅក្នុងពិភពជំនួញ នាពេលបច្ចុប្បន្ននេះ។

លោក ជេត រតនៈ ម្ចាស់ហាងដដែលនេះ បានបន្តថា អ្នកប្រើប្រាស់ សម័យទំនើប កាន់តែមានភាពស្ទាត់ជំនាញ និងមានការជ្រើសរើសខ្លាំង អំពីការសម្រេចចិត្តទិញផលិតផលអ្វីមួយ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើម្ចាស់អាជីវកម្ម អាចផ្តល់នូវបទពិសោធន៍ល្អប្រសើរ ទៅដល់អតិថិជន ជាងក្រុមហ៊ុនផ្សេងទៀត ខ្ញុំជឿជាក់ថា ពួកគាត់នឹងធ្វើការបញ្ជាទិញម្តងទៀតពីក្រុមហ៊ុន របស់អ្នក។

លោក ជេត រតនៈ បញ្ជាក់បន្ថែមថា ក្នុងនាមលោកជាម្ចាស់អាជីវកម្ម ដុល្លារដុល្លារ លោកនិងក្រុមការងារបុគ្គលិក បានចាប់យកនូវ អាជីវកម្មលើសេវាកម្មលក់ និងជួសជុលទូរសព្ទគ្រប់ប្រភេទ ដោយប្រកាន់ខ្ជាប់ នូវការបម្រើសេវកម្មប្រកបដោយ ភាពទំនួលខុសត្រូវ និងគុណធម៌ ទើបលោកអាចឈានមកដល់ដំណាក់កាលនេះ។ ហើយលោក ក៏និងបង្កើតនៅសេវាកម្មជាច្រើនមុខ បន្ថែមទៀត តាមលក្ខណៈស្តង់ដា លើផ្នែកប្រព័ន្ធអេឡិចត្រូនិចគ្រប់ប្រភេទ។

ជាមួយមួយគ្នានោះ លោកក៏បានលើកពីបទពិសោធន៍ ដែលអតិថិជន គាំទ្រហាងលក់ទូរស័ព្ទដៃទំនើប ដុល្លារដុល្លារ របស់លោក ដោយសារតែហាងរបស់លោក មានទំនួលខុសត្រូវ ចំពោះអតិថិជន រាល់អតិថិជន ដែលបានជាវ ឬទិញផលិតផលពីហាងទូរសព្ទ របស់លោកហើយមានបញ្ហា ក្នុងកំឡុងពេលធានាលោក និងធ្វើការជួសជុល ឬដូរថ្មីជូនវិញ។ ហើយចំណែកបុគ្គលិកមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ទាំងនេះហើយ ដែលធ្វើឲ្យលោកអាចពង្រីកខ្លួន រហូតពីសាខាដោយសាខាទី១ មានទីតាំងនៅទល់មុខសាលាបឋមសិក្សាផ្សារលើក្រុងព្រះសីហនុ និងសាខាទី២ នៅតាមបណ្ដោយផ្លូវសេតេ (ក្បែរស្ពានសេតេ)៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង