ផ្អាកការងារ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ព្រោះប្រព្រឹត្តកំហុស

ខេត្តកណ្តាល ៖ ស្នងការនគរបាលខេត្តកណ្តាល ចេញលិខិតបង្គាប់ការផ្អាកការងារបណ្ដោះអាសន្ន លោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែក សន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ដោយមូលហេតុ ប្រព្រឹត្តកំហុស មានចែងក្នុងបទបញ្ហា លេខ០០៦ បបជ ។

លិខិតដដែលនេះ ក៏បានបង្គាប់ឲ្យសាមីខ្លួន ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក  រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី។

នេះបើយោងតាមលិខិតបង្គាប់ការ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង