បណ្ឌិត ភីតថឺ លី និងលោកជំទាវ លីណា យកសម្ភារសិក្សាជាច្រើនមុខ ចែកជូនកុមារក្រីក្រនៅស្នាយពល

ខេត្តព្រៃវែង ៖ លោកបណ្ឌិត ភីតថឺ លី និងលោកជំទាវ ឆាយ លីណា ដែលមានទឹកចិត្តសម្បុរសធម៌ដ៏ល្អ បានយកសម្ភារសិក្សាជាច្រើន
មុខចែកជូនកុមារក្រីក្រចំនួន ៣២០នាក់ ព្រមទាំងផ្តល់ឯកសណ្ឋាន ដល់លោកគ្រូ អ្នកគ្រូៗ ស្ថិតនៅសាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ
លីណា ស្នាយពល ភូមិរកា ឃុំរកា ស្រុកពារាំង ខែត្រព្រៃវែង កាលពីព្រឹកថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០២៣។

លោកបណ្ឌិត ភីតថឺ លី និងភរិយា ឆាយ លីណា បានចំណាយថវិកាផ្ទាល់ខ្លួន ដែលបានកសាង សាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល អស់រាប់ម៉ឺនដុល្លារ ដែលមានលក្ខណៈស្ដង់ដារអន្តរជាតិនៅក្នុង ខែត្រព្រៃវែង។

លោកឧកញ៉ា និងលោកជំទាវ
បានដឹកនាំក្រុមការងាររួមមាន៖

ទី១- លោក Hong Hong seok។ ទី២- លោក Kuang Chien chung។ ទី៣- លោក Chen You chun។ ទី៤- លោក Wang Jian hua។ ទី៥- លោក Qu Rain bow និង៦- លោក Liu Gang ដើម្បីនាំយកសម្ភារសិក្សា ចែកជូនកុមារក្រីក្រចំនួន ៣២០
នាក់ ក្នុងសាលាមាន សៀវភៅសរសេរ ៤០០ក្បាល ខ្មៅដៃ ៤០០ដើម តុជ័រវែងចំនួន ១៣ កៅអីចំនួន ១១០ កាបូបស្ពាយ របស់សិស្សចំនួន ៣០០។

ដោយមានទឹកចិត្តល្អ លោកបណ្ឌិត ភីតថឺ និងភរិយា ក៏បានចែកជូន ឯកសណ្ឋានដល់លោកគ្រូ អ្នកគ្រូៗ ក្នុងម្នាក់ៗ ទទួលបាន ៣សម្រាប់ ដែល
មានអ្នកគ្រូៗចំនួន ១៥នាក់។ សាលាក៏បានផ្តល់ជូនអាហារញាំពេលព្រឹក ដល់កុមារទាំងនោះ ថែមទៀតផង។

គួរបញ្ជាក់ថា សាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល ជាសាលាគំរូស្ដង់ដារសិស្សាមួយដែលមាន ឯកសណ្ឋាន
តែមួយ មានអនាម័យស្អាតល្អ មានសម្ភារសិក្សា ដ៏សម្បូរណ៍បែប ជាពិសេសមានឧបករណ៍បម្រើ ឱ្យក្មេងលេងជាច្រើនប្រភេទ ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង