ដែនជម្រកសត្វព្រៃកែវសីមា​ បណ្តុះកូនឈេីចម្រុះជាង ៣ម៉ឺនដេីម​ សម្រាប់ដាំលេីផ្ទៃដីជាង ៥០ហិកតា​

ខេត្តមណ្ឌលគិរី ៖ ដែនជម្រកសត្វព្រៃកែវសីមា​បណ្តុះកូនឈេីចម្រុះជាង ៣ម៉ឺនដេីម​ សម្រាប់ដាំលេីផ្ទៃដីជាង ៥០ហិកតា ​ដែលបានដកហូតយកមកវិញ ពីការកាប់ទន្ទ្រាន និង​ហ៊ុំព័ទ្ធដោយខុសច្បាប់ ដេីម្បីស្តារព្រៃឡេីងវិញ​នៅឆ្នាំ២០២៤ ខាងមុននេះ។

មន្រ្តីជំនាញឲ្យដឹងថា​ កូនឈេីចម្រុះចំនួន ៥ប្រភេទ​ ត្រូវបានក្រុមការងារធ្វេីថ្នាលបណ្ដុះ​ ដេីម្បីចែកចាយឲ្យដាំ នៅតាមសហគមន៍​ នៅមន្ទីរពេទ្យ​ សាលារៀន​ និង​ ដាំស្តារព្រៃឡេីងវិញ​លេីផ្ទៃដីប្រមាណ ៥០ហិកតា​ ដែលមន្ត្រីជំនាញដកហូតពីការ​ ហ៊ុំព័ទ្ធ​ កាប់ទន្ទ្រាន ដោយខុសច្បាប់ នាពេលកន្លងមក។

បច្ចុប្បន្ន​ កូនឈេី​រួមមាន៖​ កកោះ​ បេង​ ធ្នង​ ក្រញូង​ និង​ ឈេីទាល​ ត្រូវបានក្រុមការងារបណ្ដុះបានចំនួនជាង ៣ម៉ីនដេីមរួចហេីយ​ ដេីម្បីត្រៀមយកទៅដាំ​ នៅចន្លោះខែ​ ៦-៧​ ឆ្នាំ២០២៤ ខាងមុខនេះ៕ ដោយ៖ សារ៉េត

អត្ថបទដែលជាប់ទាក់ទង