អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅទទួលយកស្រ្តីខ្មែរម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន  ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន  ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣​ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ឱ្យទៅទទួលយកស្រ្តីខ្មែរម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចឆ្នេរប្រាសាទ  ស្ថិតនៅភូមិដេីមថ្កូវ​ សង្កាត់​កោះ​រ៉ុង​ ក្រុង​កោះ​រ៉ុង​ បញ្ជូនយកមក សង្គ្រោះនៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីរងគ្រោះខាងលើ បានជួបគ្រោះថ្នាក់ចរាចរណ៍​ បណ្តាលឲ្យត្រូវរបួសធ្ងន់ធ្ងរ។

យ៉ាងណា ក្រោយទទួលដំណឹងនេះភ្លាម អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន G.T.V.C ឱ្យទៅទទួលយកជនរងគ្រោះ មានឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ​ មាន​ស្រុកកំណើត នៅខេត្តបាត់តំបង​។

បច្ចុប្បន្ន ស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា ដើម្បីយកទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង