សមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង៤នាក់ ករណីប្រើហិង្សាលើស្ត្រីសិស្សសាលាម្នាក់

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ តាមឃាត់ខ្លួន ក្រុមក្មេងទំនើង ប្រើអំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់បានហើយ នៅរង្វង់មូល វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ។

ការឃាត់ខ្លួននេះ សរុបមានគ្នាចំនួន ៤នាក់ (ប្រុសខ្ទើយ អ្នកថត និងអ្នកចូលរួមសកម្មភាព)។ ហើយពេលនេះ សមត្ថកិច្ច កំពុងនាំពួកក្មេងទំនើងទាំងនោះ មកកាន់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ មានករណីផ្ទុះ នូវការ ចែកចាយវីដេអូឃ្លីបមួយ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញអំពីសកម្មភាព របស់ក្មេងសិស្សសាលាមួយក្រុម (មនុស្សភេទទី៣ និងស្ត្រី) បានព្រួតគ្នាវាយសិស្សស្រីម្នាក់ នៅលើទីតាំងដីវាលមួយកន្លែង ដោយគេសង្ស័យថា ហេតុការណ៍ខាងលើនេះ កើតឡើងនៅក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ។

តាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេចែកចាយនោះ បង្ហាញថាបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិង្សា ទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចម នៃរឿងរ៉ាវនេះ មិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ..?។

យ៉ាងនេះក្តី គេឃើញចំណុចមួយ គេឃើញបុគ្គលភេទទី៣ បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែន ចាក់អង្រែ៕

អត្ថបទដែលជាប់ទាក់ទង