ទំនាស់ព្រំដីបង្កជាហឹង្សា​ បុរសម្នាក់វាយគេបែកខ្ទង់ច្រមុះ ត្រូវបូលិសឃាត់ខ្លួន

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ ត្រូវគេវាយបែកខ្ទង់ច្រមុះ​ ហើយត្រូវ​បានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី​ ឃាត់ខ្លួន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២​៤​ ត្រង់ចំណុចដីចំការខាងក្រោយផ្ទះមួយកន្លែង​ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនសង្ស័យ​ ឈ្មោះ ស្រេន ស្រ៊ន់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិមេប៉ៃឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌគិរី​។

ចំណែក ជនរងគ្រោះ​ ឈ្មោះ ម៉ាន់ អុីត ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិឥស្លាម សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ករណីហឹង្សាខាងលេីនេះ សមត្ថកិច្ច ឲ្យដឹងថា ​នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង០០នាទី តាមការបំភ្លី របសេ់ឈ្មោះ វុធ សុវណ្ណតារា ហៅ អូន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ និងឈ្មោះ ផា សុខឃាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ បានបំភ្លឺប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៨ និង០០នាទីព្រឹក នៅចំណុចចំការឈ្មោះ ម៉ាន់ អុីត ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ខ្លួនជា តៃកុងអាអុិច ថៅកែខ្លួន ឈ្មោះ រិទ្ធ ភេទប្រុស បានបញ្ជាខ្លួន អោយទៅកាយព្រុំធ្វើផ្លូវឆ្លងទៅដីម្ខាងទៀត ពេលខ្លួនកំពុងធ្វើផ្លូវ ស្រាប់តែមានបុរសម្នាក់ ឈ្មោះ ស្រេង ស្រ៊ន់ ភេទប្រុស គាត់មកនិយាយថា សូមផ្អាកគ្រឿងចក្រសិន ព្រោះកាយចូលដី របស់គាត់ហើយ ឈ្មោះ ម៉ាន់ អុីត គាត់បានតបថា ដី របស់គាត់មានប្លង់ធ្វើទៅ ពេលនោះពួកគាត់ទាំងពីរបានប្រកែកគ្នាទៅវិញទៅមក ពាក់ព័ន្ធរឿងព្រុំដី។

ភ្លាមនោះ ឈ្មោះ ម៉ាន់ អុីត បាននិយាយថា ហ្អែងយក ញញួរឱ្យអញ ដោយ ឈ្មោះ ម៉ាន់ អុីត គ្រាន់តែនិយាយបានត្រឹមនេះ ឈ្មោះ ស្រេង ស្រ៊ន់ ក៏ស្ទុះទៅចាប់គ្រៀកក ឈ្មោះ ម៉ាន អុិត​ ជាប់​ ឈ្មោះ ម៉ាន អុិត​ ក៏បានខាំដៃ ឈ្មោះ​ ស្រេង ស្រ៊ន់​ ភ្លាមៗនោះឈ្មោះ ស្រេង ស្រ៊ន់​ បានវាយដោយដៃ ទៅលើឈ្មោះ ម៉ាន់ អុីត បណ្តាលអោយ បែកឈាមត្រង់ចំណុចខ្ទង់ច្រមុះ។

នៅចំពោះមុខ សមត្ថកិច្ចនគរបាល ជនសង្ស័យ បានសារភាពថា ពិតជាបានប្រើអំពើហិង្សា ទៅលើជនរងគ្រោះប្រាកដមែន។​

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ អត្ថបទ ៖​ តាស្រុះ

អត្ថបទដែលជាប់ទាក់ទង