ពលរដ្ឋរស់នៅក្រុងព្រះសីហនុ អះអាងថា បទល្មើសចោរកម្ម និងគ្រឿងញៀន បន្តកើតមានច្រើនករណី..

ខេត្តព្រះសីហនុ ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង៣០នាទី បានចេញល្បាតក្នុងគោលដៅនានា ហើយឃើញជនសង្ស័យចំនួន ០២នាក់ កំពុងធ្វើសកម្មភាព លួចកាត់ខ្សែភ្លើង និងទុយោម៉ាសុីនត្រជាក់ ស្ថិតក្រុម១៤ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

ករណីនេះ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ ២នាក់ បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

 

យ៉ាងនេះក្តី ប្រជាពលរដ្ឋភាគច្រើន ដែលលំដ្ឋាន របស់គាត់ រស់នៅឆ្ងាយពីផ្លូវធំ ឬផ្លូវសំខាន់ៗ ហើយមិនមានភ្លើងបំភ្លឺផ្លូវ បានបន្តព្រួយបារម្ភ ចំពោះករណី បទល្មើសចោរកម្ម ចោរលួចគាស់ផ្ទះ ចោរកាត់ខ្សែភ្លើង និងបទល្មើសគ្រឿងញៀនជាដើម ខណៈលំនៅដ្ឋាន របស់ពួកគាត់ មិនមានភ្លើងបំភ្លឺនៅតាមផ្លូវធ្វើដំណើរ ហើយមិនសូវឃើញវត្តមាន កម្លាំងសមត្ថកិច្ច ចុះល្បាតឱ្យបានទៀងទាត់ទេ។

ប្រជាពលរដ្ឋ ចង់ឃើញកម្លាំងជំនាញ ចុះល្បាតពេលយប់ ឱ្យបានទៀងទាត់ ដើម្បីទប់ស្កាត់បទល្មើស គ្រឿងញៀន ចោរលួចគាស់ផ្ទះយកសម្ភារៈ និងបទល្មើសផ្សេងៗ ឱ្យថយចុះចំនួន ប្រយោជន៍ផ្តល់សុខសុវត្ថិភាព ពិតប្រាកដ ជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង