អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ ទៅដឹកស្រ្តីអ្នកជំងឺខ្មែរម្នាក់ រស់នៅលើក្រុងកោះ​រ៉ុង​ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ឱ្យទៅទទួលយកស្រ្តីជនជាតិ ខ្មែរម្នាក់ ដែលមានអាការៈថប់ដង្ហើម នៅភូមិសុខសាន្ត សង្កាត់​កោះ​រ៉ុង​ ក្រុង​កោះ​រ៉ុង​ ដើម្បីបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ ឯ​ខេត្តព្រះសីហនុ

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ភីម ស្រីលាម អាយុ ២៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅកោះរ៉ុង៕

អត្ថបទដែលជាប់ទាក់ទង