គ្រោះថ្នាក់ចរាចរណ៍ កើតឡើងស្ទើររាល់យប់ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានបឋមមកថា កាលពីម៉ោង ១១ និង៤៤នាទី យប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូ បុកប៉ះ ជាមួយរថយន្ត បណ្ដាលឱ្យបុរសម្នាក់ រងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង នៅចំណុចផ្លូវ ឆ្នេរអូរឈើទាល។

ករណីគ្រោះថ្នាក់ចរាចរណ៍ ដាច់ដោយឡែកមួយទៀត បានកើតឡើង រវាង ម៉ូតូ បុកប៉ះជាមួយ រថយន្តដូចគ្នា បណ្ដាលឱ្យស្ត្រីម្នាក់ រងរបួសធ្ងន់ ត្រង់ជើង។

ហេតុការណ៍នេះ កើតឡើនៅចំណុចផ្លូវ វិមានឯករាជ្យ នៅម៉ោង ១១ និង៥០នាទីយប់ ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០២៤៕ ដោយ ៖ សំ រ៉ា

អត្ថបទដែលជាប់ទាក់ទង