ឆេះរថយន្តទំនើបមួយគ្រឿង នៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យ​ដឹង​ព័ត៌មានបឋមថា មានករណីអគ្គីភ័យឆាបឆេះ រថយន្ត ០១គ្រឿង ម៉ាក Mercedes-Benz បណ្តាលឲ្យរងការខូចខាតទាំងស្រុង។

ហេតុការណ៍នេះ កើតឡើងនៅតាមផ្លូវទៅឆ្នេរ អូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ម៉ោងជិត ១១ថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។

សមត្ថកិច្ច បន្តថា គ្រោះភ្លើងឆេះរថយន្តនេះ មិនបង្កឲ្យមានមនុស្សរងរបួសទេ។ ហើយ សមត្ថកិច្ច ក៏មិនទាន់ដឹងមូលហេតុ នៃការឆេះរថយន្ត ខាងលើនេះដែរ៕ ប្រភព ៖ Huy Bunleng News

អត្ថបទដែលជាប់ទាក់ទង