គ្រោះថ្នាក់ចរាចរណ៍ កើតឡើងស្ទើររាល់ថ្ងៃ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ បានផ្តល់ដំណឹងបឋមមកថា មានគ្រោះថ្នាក់ចរាចរណ៍ បង្កដោយ រថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿង បានបើកបុកប៉ះម៉ូតូរទេះមួយគ្រឿង ហើយម៉ូតូរទេះនោះ ក៏ក្រឡាប់ទៅប៉ះ រថយន្តមួយគ្រឿងទៀត ដែល ចតចោលនៅកៀនផ្លូវ នៅម្តុំជិតស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីនៅម៉ោងជាង ៣រសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

ប្រភព បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យបុរសម្នាក់ ជាភាគីអ្នកបើកម៉ូតូរទេះ រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដឹក យកទៅសង្គ្រោះបន្ទាន់៕ ដោយ ៖ សំ រ៉ា

អត្ថបទដែលជាប់ទាក់ទង