សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ និងគ្រឿងញៀនជាង១តោន

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច បានឱ្យដឹង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ថា កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ និងកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ក្រោមកិច្ចសហការប្រតិបត្តិការ វីរសេនាតូចការពារព្រំដែនទឹក លេខ២៤០ ដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញារង ពេញ ពិសិដ្ឋ បានឃាត់ខ្លួន ជនសង្ស័យចំនួន ៥នាក់ រួមជាមួយនឹងវត្ថុតាងសារជាតិញៀនជាង ១តោន ខណៈជនសង្ស័យ បម្រុងនឹងឡើងគោក។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅចំណុចឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានបន្តថា គ្រឿងញៀន ដែលសមត្ថកិច្ច បង្ក្រាបបាន មានចំនួន ២៥ធុង ឬស្មើនឹង ១,០៨២.៥គីឡូក្រាម។ ក្នុងនោះគ្រឿងញៀនសុទ្ធ ចំនួន ១,០២១.២គីឡូក្រាម និងសម្ភារមួយចំនួនទៀត៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង