ព្រឹកនេះ នាវា​ទេសចរណ៍​ Westerdam ​ចូលចតជាថ្មីទៀត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​

ខេត្តព្រះសីហនុ ៖ មន្ត្រីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានឲ្យដឹងថា នាវា ទេសចរណ៍ឈ្មោះ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាថ្មីម្តងទៀត ពោលគឺជាលើកទី៣ហើយ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ។

នាវានេះ បាននាំយកភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ចំនួន ១៨៧៣នាក់ ស្រីចំនួន ៩៨៦នាក់ (មាន ៤៣សញ្ជាតិ) មកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេលមួយថ្ងៃ។ ក្នុងនោះភ្ញៀវទេសចរបរទេស ច្រើនជាងគេ គឺមកពីប្រទេស៖

១- សហរដ្ឋអាមេរិក (USA) មានចំនួន  ៨៧០នាក់

២- ប្រទេស កាណាដា (Canada) មានចំនួន ២៨៨នាក់

៣- ប្រទេសអង់គ្លេស (British) មានចំនួន ១៩១នាក់

នាវាទេសចរណ៍ Westerdam នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ០៩យប់ ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ដដែលនេះ៕

អត្ថបទដែលជាប់ទាក់ទង