ក្មេងស្ទាវមួយក្រុម ដេញកាប់ជនរងគ្រោះម្នាក់ស្លាប់ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានបឋមថា កាលពីវេលាម៉ោងជាង ២យប់ ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ មានក្មេងស្ទាវ មួយក្រុម បានដេញកាប់ ជនរងគ្រោះម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់។

អំពើហិង្សានេះ កើតឡើងនៅម្តុំខាងក្រោយឌីឌីម៉ាក ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្ដាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ។ ហើយ ដោយស្ថានភាពជនរងគ្រោះ ធ្ងន់ធ្ងរពេក ពេលនេះ ក៏បន្តបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅភ្នំពេញប៉ុន្តែបានស្លាប់ពេលទៅដល់មន្ទីពេទ្យ។

បច្ចុប្បន្ន សមត្ថកិច្ច បានឲ្យដឹងជាបឋមថា កម្លាំងជំនាញ បានឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ១២នាក់ និងកំពុងបន្តស្វែងរកបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង