ប្រទះឃើញកូនដំរីមួយក្បាល ដេកស្លាប់ក្នុងព្រៃ សង្ស័យត្រូវព្រានព្រៃបាញ់

ខេត្តមណ្ឌលគិរី៖ កូនដំរីព្រៃមួយក្បាលត្រូវបានគេប្រទះឃើញដេកងាប់ជាមួយស្លាកស្នាមឈាមស្រស់ៗនៅឡើយ សង្ស័យជាករណីបាញ់ប្រហារពីសំណាក់ព្រានព្រៃ ត្រង់ចំណុចជិតផ្លូវចូលទៅភូមិក្ដោយ ស្ថិតក្នុងភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ប្រភពពីស្រុកកោះញែកបានផ្ដល់មកថា ការប្រទះឃើញសត្វដំរីដេកងាប់នេះគឺនៅព្រឹកថ្ងៃទី២៦មករានេះ ក្នុងពេលដែលអាជ្ញាធរខេត្តមណ្ឌលគិរីធ្វើដំណើរទៅចែកបណ្ឌសិទ្ធិដីធ្លីនៅតំបន់នោះ ក៏ត្រូវបានក្រុមការងារប្រទះឃើញដោយចៃដន្យ គឺសាកសពកូនដំរីដេកងាប់ក្នុងព្រៃក្បែរផ្លូវដំណើរដែរ ។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ឆៅ ប៊ុនធឿន នៅសៀលនេះមិនទាន់ផ្ដល់ព័ត៌មានឲ្យអ្នកសារព័ត៌មានទេ ដោយលោកបញ្ជាក់ថាកំពុងធ្វើរបាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រីសិន៕

អត្ថបទដែលជាប់ទាក់ទង