អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនរថយន្តអគ្គិភ័យ ជួយពន្លត់ភ្លើងឆេះអគារ

ខេត្តព្រះសីហនុ ៖ នៅម៉ោង ៨ និង១៥នាទី យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ចំនួន ០២គ្រឿង  ឲ្យចេញទៅសហការជាមួយ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ដើម្បីចូលរួមពន្លត់ករណីអគ្គិភ័យឆាបឆេះ អាគារមួយកន្លែង ស្ថិតនៅខាងក្រោយ សាលាបឋម-អនុ វិទ្យាល័យតេជោសែន កម្មករ មានទីតាំងក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង