អាហារដ្ឋានយ៉ីហោ “នីតា” នៅក្រុងស្ទឹងត្រែង ត្រូវអគ្គិភ័យឆាបឆេះ

ខេត្តព្រះសីហនុ ៖ អាហារដ្ឋានយ៉ីហោ ធីតា មានទីតាំងនៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុង-ខេត្តស្ទឹងត្រែង ត្រូវអគ្គិភ័យឆាបឆេះ កន្លែងអង្គុយកម្សាន្តចំនួន៣ ផ្ទះមួយខ្នងរួម និងសម្ភារមួយចំនួន នៅវេលាម៉ោង ១១ និង៤០នាទី នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤។

សមត្ថកិច្ចនគបាល ចុះអន្តរាគមន៍ បានឲ្យដឹងថា អាហារដ្ឋានត្រូវភ្លើងឆេះនេះ យ៉ីហោ “ធីតា”។ ចំណែកម្ចាស់ ឈ្មោះ ខាត់ ឡុងនី ភេទប្រុស អាយុ ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ប៉ាច ធីតា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរលក់ដូរ ជាម្ចាស់ហាង។

សមត្ថកិច្ច បន្តថា ករណីភ្លើងឆេះនេះ បណ្ដាលមកពីឆ្លងចរន្តអគិ្គសនី ឆេះតូបអង្គុយកម្សាន្តធ្វើពីឈើ ប្រក់ស្បូវ ចំនួន ៣កន្លែង មាន ទំហំ ៣ គុណ ៣ម៉ែត្រ និងផ្ទះទំហំ ៥ គុណ ១១ម៉ែត្រ ០១ខ្នង, គ្រែដេក០១, តុ ចំនួន០៣, កៅអីឈើចំនួន ១២ និងសម្ភារមួយចំនួន។ បើគិតជាទឹកប្រាក់ចំនួនជាង ៥លានរៀល ប៉ុនែ្តមិនបង្ករបួសស្នាម ដល់មនុស្សទេ។

លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។ ហើយពេលនេះ ក៏ខិតជិតមកដល់រដូវចូលឆ្នាំផង សូមប្រុងប្រយ័ត្ន ភ្លើងចង្ក្រាន ភ្លើងទៀន ធូប ត្រូវពន្លត់ក្រោយចប់កម្មវិធី មិនត្រូវដុតភ្លើងចោល គ្មានមនុស្សនៅផ្ទះទេ។

សូមបញ្ចាក់ថា ករណីនេះ សមត្ថកិច្ចការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានយករថយន្តទឹកជួយពន្លត់ ដោយប្រើអស់ទឹក តែមួយរថយន្ត បានរលត់ភ្លើងទាំងស្រុង និងមិនបង្កឲ្យឆេះរាលដាលដល់ផ្ទះអ្នកដទៃ នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង