គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្សទៀតហើយ នៅផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងព័ត៌មានបឋមថា បុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ត្រង់ម្តុំជិតចំណោតអូរត្រាវ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅម៉ោងជាង ៩កន្លះយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

សមត្ថកិច្ច បន្តថា គ្រោះថ្នាក់ខាងលើនេះ កើតឡើង រវាងម៉ូតូជនរងគ្រោះជាម្ចាស់ម៉ូតូ បានបុកប៉ះជាមួយ រថយន្ត (មិនទាន់ស្គាល់អត្តសញ្ញាណ) ។ សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ ម្ចាស់រថយន្ដ  ក៏បានបើកចេញពីកន្លែងកើតហេតុ បាត់ស្រមោលឈឹង៕

អត្ថបទដែលជាប់ទាក់ទង