ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”

ខេត្តព្រះសីហនុ ៖ នៅ ព្រឹកថ្ងៃពុធ ទី៣១​ ខែមករា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។

កម្មវិធីពិសេសនេះ ជាការដាក់ចេញ នូវវិធានការ និងយន្តការ ដែលមានលក្ខណៈជាកញ្ចប់, ប្រទាក់ក្រឡា, មុតស្រួច, និង សាមញ្ញ។

វិធានការគន្លឹះៗ ក្នុងកម្មវិធីពិសេសនេះ មានភាពប្រទាក់ក្រឡាគ្នា និងឆ្លើយតបនឹងស្ថានភាព និងតម្រូវការជាក់ស្ដែង ចំពោះមុខ របស់ខេត្តព្រះសីហនុ ក្នុងគោលដៅជំរុញការវិនិយោគ, ការអភិវឌ្ឍឧស្សាហកម្ម, ការស្ដារកំណើនសេដ្ឋកិច្ច និង ការបំពេញបន្ថែមលើយុទ្ធសាស្រ្ត និង គោលនយោបាយនានា របស់រាជរដ្ឋាភិបាល, ពិសេស ការអនុវត្តផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង៕

អត្ថបទដែលជាប់ទាក់ទង