ស្ថាប័នក្រុមអភិរក្សប្រាសាទអង្គរ នៃរដ្ឋាភិបាលចិន-កម្ពុជា (CCSA) ប្រគល់វត្ថុបុរាណមកអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ស្ថាប័នក្រុមអភិរក្សប្រាសាទអង្គរ នៃរដ្ឋាភិបាលចិន-កម្ពុជា បានប្រគល់វត្ថុបុរាណចំនួន ២៧៧កេស ដែលរកឃើញ ក្នុងអំឡុងពេលស្រាវជ្រាវ និងជួសជុលប្រាសាទចៅសាយទេវតា ពីឆ្នាំ១៩៩៨-១៩៩៩ និងក្នុងឆ្នាំ២០១២ និងប្រាសាទតាកែវពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ មកអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក។ វត្ថុបុរាណទាំងនោះភាគច្រើន ជាអំបែងភាជន៍ និងបំណែក ចម្លាក់ពីថ្មភក់មួយចំនួន ដោយក្នុងនោះវត្ថុបរាណមកពីប្រាសាទចៅសាយទេវតាមានចំនួន ៣៥កេស មានវត្ថុ​ចំនួ​ន​​២៩២​។

ចំណែកវត្ថុមកពីប្រាសាទតាកែវ មានចំនួន ៩៥កេស មានវត្ថុចំនួន៨០៨។

ដោយឡែកវត្ថុបុរាណចំនួន ១៤៧កេសទៀតមកពីប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ប៉ុន្តែសុទ្ធតែជាអំបែងភាជន៍ ដែលមានទំហំតូចៗ ដែលមិនអាចកំណត់រូបរាងបាន៕

អត្ថបទ ៖ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ

អត្ថបទដែលជាប់ទាក់ទង