ភ្លើងឆេះក្បាលរថភ្លើងហ្មត់ នៅស្រុកបន្ទាយមាស ខេត្តកំពត ដោយមិនដឹងមូលហេតុ

ខេត្តកំពត ៖ សមត្ថកិច្ចស្រុកបន្ទាយមាស បានឲ្យដឹងថា នៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានរថភ្លើង ១ខ្សែ ដឹកប្រេងឥន្ធនៈ ចេញដំណើរពី ខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ រាជធានីភ្នំពេញ លុះមកដល់ចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ជាប់ព្រំប្រទល់ ស្រុកអង្គរជ័យ ក្បាលរថភ្លើង ក៏បានឆេះ ដោយមិនដឹងមូលហេតុ បណ្តាលឲ្យខូចខាត ក្បាលរថភ្លើងទាំងស្រុង។

សមត្ថកិច្ចដដែល បន្តថា ក្រោយកើតហេតុ កម្លាំង នៃអធិការដ្ឋាននគរបាល ស្រុកបន្ទាយមាស សហការ កម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាល សំរោងលើ និង កម្លាំងអធិការដ្ឋាននគរបាលស្រកអង្គរជ័យ បានចុះជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គិភ័យ ០២គ្រឿង ប្រើទឹកអស់ ០៤ឡាន ទើបភ្លើងរលត់ជាស្ថាពរ។

សមត្ថកិច្ច ស្រុកបន្ទាយមាស បញ្ជាក់បន្ថែមថា ករណីនេះ មិនបណ្តោលឲ្យមានមនុស្សរបួស ឬរងគ្រោះថ្នាក់ដល់យុជីវិតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង