សាធារណជន សាទរចំណាត់ការ របស់រដ្ឋបាលស្រុកស្ទឹងហាវ ចុះកាត់ផ្ទាំងប៉ាណូស្រាបៀរ ចេញពីដងផ្លូវសាធារណៈ រក្សាសោភ័ណភាព

ខេត្តព្រះសីហនុ ៖ សាធារណជន សាទរចំពោះចំណាត់ការ របស់អាជ្ញាធរ រដ្ឋបាលស្រុកស្ទឹងហាវ ដែលបានដឹកនាំកម្លាំងចុះកាត់ផ្ទាំងប៉ាណូ ផ្សាយពាណិជ្ជកម្មស្រាបៀរ ចេញពីតាមដងផ្លូវសាធារណៈ ដើម្បីរក្សាសោភ័ណភាព និងលើកស្ទួយមុខមាត់សង្គមជាតិ។

កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ រដ្ឋបាលស្រុកស្ទឹងហាវ បានចុះកាត់ផ្ទាំងប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរនានា ដែលត្រូវបានក្រុមហ៊ុនលើកតាំងនៅមុខផ្ទះ របស់ ប្រជាពលរដ្ឋ នៅតាមដងផ្លូវសាធារណៈ ក្នុងមូលដ្ឋានឃុំអូរត្រេះ ដើម្បីរក្សាសោភ័ណភាព។

សកម្មភាពនេះ ដឹកនាំដោយ លោក អ៊ុង ឆាលី អភិបាលរង នៃគណៈអភិបាល ស្រុកស្ទឹងហាវ ព្រមទាំងមានការចូលរួមពី អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជាច្រើនរូបទៀត។

ចំពោះករណីនេះ សាធារណជន ក៏ចង់ឃើញអាជ្ញាធរ នៅតាមបណ្តាមូលដ្ឋានឃុំ-សង្កាត់ ក្រុង-ស្រុក ក៏ដូចជារាជធានី-ខេត្តនានា ទូទាំងព្រះរាជាណាចក្រកម្ពុជា ចុះអនុវត្ត ឬធ្វើសកម្មភាពរុះរើទម្លាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀរនេះ ឲ្យដូចគ្នា អាជ្ញាធរស្រុកស្ទឹងហាវ និងតាមបណ្តាស្រុកខ្លះ ក្នុងខេត្តមួយចំនួនទៀត  ធ្លាប់បានអនុវត្តកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង