អ្នកឧកញ៉ា ទៀ វិចិត្រ ចូលបច្ច័យ១០០០ដុល្លារ កសាងវត្តសុវណ្ណភូមិ នៅទីក្រុងប៉ារីស ប្រទេសបារាំង

ទីក្រុងប៉ារីស ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានចូលបច្ច័យចំនួន ១០០០ដុល្លារអាមេរិក សម្រាប់កសាងវត្តថ្មីមួយកន្លែង មានទីតាំងស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង។

បច្ច័យ ដែលអ្នកឧកញ៉ា ទៀ វិចិត្រ ចូលរួមកសាងវត្តថ្មីឈ្មោះ “វត្តសុវណ្ណភូមិ” ខាងលើនេះ ធ្វើឡើងក្នុងអំឡុងពេល រូបលោក ធ្វើដំណើរ ទៅបំពេញបេសកកម្មការងារ នៅប្រទេសបារាំង ក្នុងពេលថ្មីៗនេះ។

នាឱកាសនោះ ព្រះតេជគុណព្រះគ្រូចៅអធិការ វត្តសុវណ្ណភូមិ ព្រះនាម ព្រះមហាសិរីមុនី រឿន ប៊ុនហាយ ក៏បានជូនពរជ័យ ដល់ អ្នកឧកញ៉ា និងភរិយា ព្រមទាំងបុត្រាបុត្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមឲ្យមានសុខភាពល្អ អាយុយឺនយូរ និងការងាររីកចម្រើន ជារៀងរហូតទៅ៕

អត្ថបទដែលជាប់ទាក់ទង