គ្រោះថ្នាក់ចរាចរណ៍សម្លាប់សិស្សសាលាម្នាក់ និងរបួសធ្ងន់ម្នាក់ នៅចំណុចផ្លូវបំបែក​ ចន្លោះមណ្ឌលកុមារកំព្រា និងផ្ទះសំណាក់បឹងតាកែវ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានបឋមមកថា​ មានករណី គ្រោះថ្នាក់ចរាចរណ៍ រវាងឡានដឹកដី និង កង់អាគុយ របស់ សិស្សសាលា វ័យប្រហែលជាង ១០ឆ្នាំ ម្នាក់ បាន​បណ្ដាលឱ្យ​ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពី​ម៉ោង ១១ព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចំណុចផ្លូវបំបែកជាបី ចន្លោះមណ្ឌលកុមារកំព្រា និងផ្ទះសំណាក់បឹងតាកែវ ស្ថិតក្នុងសង្កាត់​រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង