រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​​​ផ្ទេរ​ភារកិច្ច និងតែងតាំង​តំណែង ស្នងការរងនគរបាល ខេត្តព្រះសីហនុ​៤រូប

ខេត្តព្រះសីហនុ ៖ លោកឧបនាយកដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ​ផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ​ចំនួន៤រូប ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤តទៅ។
សេចក្តីសម្រេចផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ទាំង ០៤នាក់ រួមមាន៖
​១- លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ពីស្នងការរង ទទួលផែនការងារ នគរបាលប្រឆាំងបទល្មើស ទៅជាស្នងការរង ទទួលផែនការងារសន្តិសុខ
២- លោកឧត្តមសេនីយ៍ត្រី ជឹង ឃាងលី ពីស្នងការរងទទួលផែនការងារសន្តិសុខ ទៅជាស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
៣- លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ជាស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់
៤- លោកវរសេនីយ៍ទោ នង ពេជ្រ ពីស្នងការរងនគរបាល ទទួលការងារសណ្តាប់ធ្នាប់ ជាស្នងការរង៕

អត្ថបទដែលជាប់ទាក់ទង