អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយជីវិតពលរដ្ឋម្នាក់ ឈឺធ្ងន់នៅលើកោះរ៉ុង បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ កាលពីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ឲ្យទៅទទួលយកបុរសអ្នកជំងឺម្នាក់ រស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង បញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ នាខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា អ្នកជំងឺខាងលើមាន ឈ្មោះ សាយ អាត អាយុ ៦៧ឆ្ន្នាំ។ ហើយបច្ចុប្បន្ន បានបញ្ជូនមកដល់មន្ទីរពេទ្យជាស្ថាពរ ហើយកំពុងទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ៕

អត្ថបទដែលជាប់ទាក់ទង