ដើមឆ្នាំ២០២៤នេះ​ មាននាវាទេសចរណ៍​១០គ្រឿងហេីយ​ បានដឹកភ្ញៀវអន្តរជាតិ ចូលចត និងទស្សនាខេត្តព្រះសីហនុ​

ខេត្តព្រះសីហនុ ៖ មន្ត្រីកំពង់ផែក្រុងព្រះសីហនុ បានឱ្យដឹងថា នៅដេីមឆ្នាំ២០២៤នេះ​ មាននាវាទេសចរណ៍​ ចំនួន​ ១០គ្រឿងហេីយ​ បានដឹកភ្ញៀវអន្តរជាតិ និង​ នាវិក សរុបជាង​ ១ម៉ឺន ៣ពាន់នាក់​ ចូចូលចត និងទស្សនាខេត្តព្រះសីហនុ​។

ជាក់ស្តែង នៅម៉ោង ០៦ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ មាននាវាទេសចរណ៍ ០១គ្រឿងទៀត ឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៥៦១នាក់/ស្រី ២៨៦នាក់, មាន ២៦សញ្ជាតិ ចូលមកទស្សនា ប្រទេសកម្ពុជា។

នាវានេះ មាននាវិកចំនួន ៤២០នាក់/ស្រី ៩៩នាក់ និងមាន ៤៧សញ្ជាតិ។
នាវានេះ មានដំណើរចេញពីប្រទេសថៃ ចូលមកកម្ពុជា។ បន្ទាប់មក នឹងចាកចេញពីប្រទេសកម្ពុជា បន្តដំណើរទៅកាន់ប្រទេស វៀតណាម នៅម៉ោង ១០យប់ថ្ងៃដដែលនេះ៕

អត្ថបទដែលជាប់ទាក់ទង