គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំករណី មន្ត្រីប្រើប្រាស់គ្រឿងញៀន

ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានព្រមានថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឬមន្ត្រីជាប់កិច្ចសន្យា ទាំងឡាយណា ដែលមានពាក់ព័ន្ធ ការប្រើប្រាស់គ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ជាដាច់ខាត..។

លោក គួច ចំរើន ព្រមានដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំ គណ:បញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដែលជាកិច្ចប្រជុំជាពិសេស  ដើម្បីអនុវត្តន៍ នូវបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញ នូវវិធានការមុឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាមួយនឹងការប្រកាសគាំទ្រ ចំពោះការដាក់ចេញ នូវវិធានការមុឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័នរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី..។ លោក គួច ចំរើន ក៏បានតម្រូវឲ្យគ្រប់មន្ទីរអង្គភាព ទាំងសុីវិលនិងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តព្រះសីហនុ  ត្រូវអនុវត្តន៍បន្ទាន់ ដោយធ្វើការត្រួតពិនិត្យទៅលើ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឬមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដើម្បីផ្ទៀងផ្ទាត់ រកមើលអ្នកមានសារធាតុញៀន..។

លោកអភិបាល បញ្ជាក់ថា ក្រោយពិនិត្យរកឃើញមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឬមន្ត្រីជាប់កិច្ចសន្យា រូបណាមានពាក់ព័ន្ធ នឹងការប្រើប្រាស់គ្រឿងញៀន ត្រូវបំពេញនីតិវិធីបណ្តេញចេញពីក្របខ័ណ្ឌ រួចនាំយកទៅមណ្ឌលអប់រំកែប្រែជាបន្ទាន់។

ជាងនេះទៀត ប្រសិនបើរកឃើញបុគ្គលណាម្នាក់ ប្រព្រឹត្តបទល្មើសជួញដូរ ចែកចាយគ្រឿងញៀន ក្រៅពីបណ្តេញចេញពីក្របខ័ណ្ឌ នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការផ្តន្ទាទោស ដោយគ្មានការលើកលែងឡើយ

អត្ថបទដែលជាប់ទាក់ទង