ស្ត្រីមានផ្ទៃពោះម្នាក់ សម្រាលកូនតាមផ្លូវ ខណៈកំពុងធ្វើដំណើរ ទៅកាន់មន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ ស្ត្រីមានផ្ទៃពោះម្នាក់  បានឈឺពោះសម្រាលកូន នៅតាមផ្លូវ ខណៈកំពុងធ្វើដំណើរ ទៅកាន់មន្ទីរពេទ្យ ដោយមានចម្ងាយផ្លូវឆ្ងាយ។

ស្ត្រីរូបនេះ រស់នៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពី ម៉ោង ០៩ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ដោយមានការជួយ ពីសាច់ញាតិ ហើយក្រោយមក មានជំនួយពីគ្រូពេទ្យមណ្ឌលសុខភាព ស្រុកកំពង់សីលា ក៏បានជួយសម្រាលកូនក្នុងផ្ទៃ ដោយសុវត្ថិភាព។

ក្រោយទទួលដំណឹងនេះភ្លាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានចុះទៅជួបស្ត្រី សម្រាលកូនខ្ចីខាងលើ ដោយផ្ទាល់ រួចមានប្រសាសន៍ថា ស្ត្រីជាម្តាយរូបនេះ ឈ្មោះ ភាព សុជា អាយុ ២៥ឆ្នាំ ហើយកូន ដែលសម្រាលនៅតាមផ្លូវនេះ ជា កូនស្រី។

នាឱកាសនោះ លោកអភិបាលខេត្ត បានជួយឧបត្ថម្ភថវិកា មួយចំនួន និងកោតសរសើរក្រុមគ្រូពេទ្យមណ្ឌលសុខភាព ស្រុកកំពង់សីលា ដែលចុះទៅជួយ ស្ត្រីឈឺពោះសម្រាលកូនខ្ចីតាមផ្លូវនេះ បានទាន់ពេល៕

អត្ថបទដែលជាប់ទាក់ទង