ជនជាតិចិន ជិះរថយន្តស្លាកលេខ ខេមរភូមិន្ទ បើកគេចពីសមត្ថកិច្ច ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឱ្យដឹងថា នៅម៉ិង ០៩ និង៥០នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២៤​ នៅលេីផ្លូវមិត្តភាព​ ត្រង់ចំណុចជិតភ្នំ៩៦ ស្ថិតក្នុង​ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង រវាងរថយន្ត ០១គ្រឿង​ ម៉ាក​ LEXUS GS300 ពណ៌ខ្មៅ​ ស្លាកលេខ ខេមរភូមិន្ទ ២-៤៥៧២ បេីកបរដោយឈ្មោះ​ FANG LAJIAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន​ បច្ចុប្បន្នស្នាក់នៅ​ភូមិ៤​ សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ​។ រថយន្តខាងលើ មានទិសដៅពី​ លិច ទៅ​កេីត លុះមកដល់ចំណុចកេីតហេតុ​ រថយន្តនេះ​ ក៏បានឈប់ ដោយមិនបានផ្តល់សញ្ញា​ រួចក៏ត្រូវបានរថយន្ត ០១គ្រឿង ម៉ា​ក​​ HYUNDAI STAREX ពណ៌ស​ ស្លាកលេខ ២B-០២៧៦ បេីកបរដោយឈ្មោះ​ អ៊ន់​ ប៉ូលីន​ ភេទប្រុស​ អាយុ ​៤៣ឆ្នាំ​ មុខរបរ​បេីកបររថយន្ត​ បច្ចុប្បន្នស្នាក់នៅ​ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុង​-ខេត្តព្រះសីហនុ បេីកបរក្នុងទិសដៅស្របគ្នា បានបុកពីក្រោយ។

សមត្ថកិច្ច បន្តថា គ្រោះថ្នាក់នេះ​  បណ្តាលឱ្យរថយន្ត​ ០២គ្រឿង​ខូចខាតបន្តិចបន្តួច ប៉ុនែ្តមិនបណ្តាលឱ្យរងរបួសដល់មនុស្សទេ។

ក្រោយពេលកេីតហេតុ​ រថយន្តទាំងពីរ​ បានបេីកមកឈប់ក្បែរចិញ្ចេីមផ្លូវ​ និងបានជួបជជែកគ្នា​  ប៉ុនែ្តមិនត្រូវរ៉ូវគ្នាទេ បន្ទាប់មក អ្នកបេីកបររថយន្ត​ម៉ាក​ LEXUS GS 300 ក៏បានបេីករថយន្ត ចាកចេញពីកន្លែងកេីតហេតុ ដោយមិនស្តាបតាមការណែនាំ របស់សមត្ថកិច្ចទេ​។  ហើយក្រោយមក សមត្ថកិច្ច​ ក៏បានស្រាវជ្រាវរកឃេីញរថយន្ត ខាងលើ  ត្រូវបាន​រថយន្តខាងលើ យកទៅចតទុកចោល នៅក្នុងរបងអតីតសាលាខេត្តព្រះសីហនុ​។

បច្ចុប្បន្ន វត្ថុតាង​រថយន្ត​ទាំង ០២គ្រឿង​​​ ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ និងកំពុងបន្តស្វែករក អ្នកបេីកបរខាងលេី​ យកមកដោះស្រាយតាមនីតិវិធីច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង