បេីករថយន្ត​ម៉ាកទ្បាំបូគីនី​ ពណ៌លឿង​ ស្លាកលេខ​ កម្ពុជា​ F​ .​ R​. 999 បុកម៉ូតូទ្រីមសង់ បណ្ដាលឲ្យបុរសម្នាក់ស្លាប់

រាជធានីភ្នំពេញ ៖ បុគ្គលម្នាក់ ដែលគេស្គាល់ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក​ ឈ្មោះ​ ប៉ាហ្វីដូរ​ បានបេីករថយន្ត​ ទ្បាំបូគីនី​ ពណ៌លឿង​ ស្លាកលេខ​ កម្ពុជា​ F​ .​ R​. 999 បុកម៉ូតូទ្រីមសង់ ០១គ្រឿង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្បែរផ្សារពោធិចិនតុង​។

ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក  ក៏បានបេីករត់ទៅដល់ប្រទ្បាយលូ ក្បែរផ្លូវសេះស​ រួចក៏ហៅរថយន្តស៊េរីទំនេីប ០១គ្រឿងទៀត ម៉ាក​ BMW​ មករំដោះខ្លួនចេញ ប៉ុនែ្តត្រូវប្រជាពលរដ្ឋ ដេញតាមឃាត់បាន​ នៅវេលាម៉ោង ០១.០០នាទី យប់រំលងអាធ្រាត​ឈានចូល ថ្ងៃទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤។

យ៉ាងណា នេះគ្រាន់តែជា ព័ត៌មានបឋម ដែលអ្នកបេីកបរ ត្រូវបានគេស្គាល់ថា ជា​បុគ្គលដ៏ល្បីឈ្មោះ​ ប៉ាហ្វីដូរ..៕

អត្ថបទដែលជាប់ទាក់ទង