ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ធ្វើ​តេស្ត​រក​ឃើញអ្នកប្រើប្រាស់ សារធាតុ​ញៀន​១២នាក់​ (ចិន២នាក់​ ខ្មែរ១០នាក់​)​

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញលទ្ធផលចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ចំនួន​៤គោលដៅ​ កាលពីយប់​ថ្ងៃទី​២៦ ខែ​កុម្ភៈ​​ ឆ្នាំ២០២៤ នៅក្នុងក្រុងព្រះសីហនុ​ ស្រុកព្រៃនប់ ស្រុក​កំពង់សីលា​ និងក្រុងកោះរ៉ុង​​ ដោយបានត្រួតពិនិត្យ​រថយន្ត​តូច​-ធំ​ ​ចំនួន ​៥៨៨គ្រឿង​​ ម៉ូតូ​ និង Passapp ចំនួន ​៣៧០គ្រឿង​​​​​ ទទួលបាន​លទ្ធផល​ ៖
១- ធ្វើ​តេស្ដ​ជាតិអាកុល​​ចំនួន​១៤នាក់ (អវិជ្ជមាន)​។
២- ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​១៣នាក់​ រកឃេីញវិជ្ជមានចំនួន​១២នាក់​ (ចិន២នាក់​ ខ្មែរ១០នាក់​)​។
៣- ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​លេីរថយន្ត​ចំនួន​ ២២៦គ្រឿង​​​ (​គ្មានអាវុធ​ឆ្លងកាត់​)​។
៤- ឃាត់រក្សាទុករថយន្ត ៦គ្រឿង​(គ្មាន​បណ្ណ​បើកបរ​) និងម៉ូតូ ៣គ្រឿង​ (គ្មាន​ស្លាកលេខ​ និងកែច្នៃសុីមាំង)​។
៥- ផាកពិន័យអ្នកបេីកបរម៉ូតូគ្មានមួក​សុវត្ថិភាព​ចំនួន ​១២នាក់​​​ និងល្មេីសចរាចរណ៍ ​៤នាក់​។
៦- ឃាត់ខ្លួនជនជាតិចិន ១នាក់​ ករណីរក្សាទុក​ម្សៅ ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន​។
៧- អប់រំនៅនឹងកន្លែង​ ៥នាក់​៕

អត្ថបទដែលជាប់ទាក់ទង