កម្លាំងចម្រុះ ខេត្តព្រះសីហនុ បន្តចុះដាក់ប៉ុស្តិ៍ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា លទ្ធផលចុះ​ត្រួតពិនិត្យ​អាវុ​ធ​ជាតិ​ផ្ទុះ​ ក្នុងគោលដៅចំនួន ០៥ កាលពីយប់​ថ្ងៃទី​២៧ ខែ​កុម្ភៈ​​ ឆ្នាំ២០២៤ រួមមាន៖ ក្រុងព្រះសីហនុ​ ស្រុក​ព្រៃនប់​ និងស្រុក​ស្ទឹងហាវ​ ​បាន​ត្រួតពិនិត្យ​រថ​យន្ត​​​ធំ​-តូច ​ចំនួន ​៦៧៤គ្រឿង​​ – ម៉ូតូ​ និង Passapp ចំនួន ​៣១៤គ្រឿង​​​​​ ​លទ្ធផលទទួលបាន​ រួមមាន ៖
១- ធ្វើ​តេស្ដ​ជាតិអាកុល ​​ចំនួន ​១១នាក់ រកឃេីញវិជ្ជមានចំនួន​ ០៥នាក់​ (ផាកពិន័យតាមគោលការណ៍)​។
២- ធ្វើ​តេស្ត​រក​សារធាតុ​ញៀ​ន ​០៣នាក់​ (អវិជ្ជមាន)​។
៣- ត្រួត​ពិនិត្យ​អាវុ​ធ​ជាតិ​ផ្ទុះ លេីរថយន្ត​ចំនួន​ ១៨៤គ្រឿង​​​ (​គ្មានអាវុ​ធ​ឆ្លងកាត់​)​ ។
៤- ឃាត់រក្សាទុករថយន្ត​ ០៣គ្រឿង ​(គ្មាន​បណ្ណ​បើកបរ​ និងបេីកបរក្នុងស្ថានភាពស្រវឹង) និងម៉ូតូ ០២គ្រឿង​ (គ្មាន​ស្លាកលេខ​ និង​កែ​ច្នៃសុីមាំង)​។
៥- ផាកពិន័យ អ្នកបេីកបរម៉ូតូ គ្មានមួក​សុវត្ថិភាព ​ចំនួន​ ០៤នាក់​ និងរថយន្ត៣គ្រឿង​​​​
៦- ឃាត់ខ្លួនបាន​ ០៣នាក់​(​ខ្មែរ​) ករណីរក្សាទុក​ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀ​ន​៕ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
អត្ថបទដែលជាប់ទាក់ទង