បុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ដាច់ជើងម្ខាងដល់គល់ភ្លៅ

ក្រុងព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយករណីបានកើតឡើង នៅវេលាថ្ងៃត្រង់ទី០៤ ខែមីនា បណ្តាលឲ្យបុរសមុនាក់ រងរបួសធ្ងន់ ដោយជនរងគ្រោះ បានដាច់ជើងម្ខាងត្រឹមគល់ភ្លៅ។

គ្រោះថ្នាក់នេះ កើតឡើងនៅតាមផ្លូវមហោស្រពថ្មី ក្រុងព្រះសីហនុ។

សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះបើកម៉ូតូរុឺម៉កដឹកសម្ភារៈធ្ងន់ ធ្វើដំណើរចុះតាមផ្លូវចំណោត ហើយទំនងជាដាច់ហ្វ្រាំង៕

អត្ថបទដែលជាប់ទាក់ទង